|
|

លោកអ៊ំ ម៉ុក រឿន
|
លោកអ៊ុំ មុករឿនគឺជាមនុស្សល្អម្នាក់ មានអធ្យាស្រ័យប្រសើរ គួរជាទីគោរពរាប់អាន |
លោកអ៊ំ ម៉ុក រឿន មានដើមកំណើតនៅខេត្តតាកែវ ហើយផ្លាស់មករស់នៅសៀមរាបនៅពេលក្រោយមក នឹងធ្លាប់ជា អ្នកមានមុខមាត់ម្នាក់នៅក្នុងស្រុកខ្មែរតាំងតែពីយួរយាមកហើយ គាត់ធ្លាប់ជានាយទាហានដ៏មានគុណភាពម្នាក់។ បច្ចុប្បន្នមានទីលំនៅរស់នៅក្នុងប្រទេលដានមាក ស្ថិតនៅអ៊ីរ៉ុបខាងលិចដែលមានព្រុំប្រទល់ជាប់ជាមួយប្រទេស ន័រវេយ៍ នឹងស្វីដិន។ លោកអ៊ុំជាមនុស្សម្នាក់ដែលមានញាតិមិត្តច្រើនសន្ធឹកសន្ធាប់ ដែលមនុស្សភាគច្រើនឧស្សាហ៍ចេញចូលផ្ទះគាត់មិន ដាច់ ជាពិសេសមនុស្សពីន័រវេយ៍ នឹងអ្នកមួយចំនួនធំទៀត មកពីទួទាំងទ្វីបអ៊ីរ៉ុប ដោយសារតែគាត់ជាមនុស្សមានចិត្ត ទូលំទូលាយ បើកចំហរ ស្មោះត្រង់ នឹងមានភាវៈជាអ្នកដឹកនាំដ៏មានគុណធម៌។ ឥឡូវនេះគារើត្រែតហើយ។
លោកអ៊ំ ជាអ្នកត្រេកអរនឹងការចែកទានជាងការទទួលយកទានពីអ្នកដ៏ទៃ។ អ្នកណាបានទៅដល់ផ្ទះលោកអ៊ំម្តងៗ គេសង្កេតឃើញលោកអ៊ំតែងទទួលរាក់ទាក់យ៉ាងស្និទ្ធស្នាលបំផុត ដោយពុំដែលគិតខាតចំណេញ ឬរអូររទាំដោយសា ភាពទើសទាល់ទ្បើយ។
ជាពិសេសជាងនេះទៅទៀតនោះ គឺគាត់រាប់អានមនុស្សជាទូទៅដោយចំហរ នឹងចិត្តបរិសុទ្ធិ ដោយមិនបានលំអៀង ឬគិតថាមនុស្សមកពីក្រុមណា ឬបក្សខាងណាឡើយ។ អ្នកណាមកពីណាក៏ដោយឲតែមានដំណើរឆ្លងផ្ទះគាត់គេ តែងតែចង់ឈាងចូលលេង ឬសំរាកកាយបានយ៉ាងហោចណាស់មួយយប់ដែរ។
ដោយសារតែគាត់មានញាតិរាប់អានរាក់ទាក់ច្រើនហ្នឹងហើយ ទើបគេសង្កេតឃើញមានមនុស្សយ៉ាងច្រើនកុះករ មកចូលរួមពីអាពាហ៍ពិពាហ៍របស់កូនស្រីលោកអ៊ំកាលពីខែកក្តដាឆ្នាំ២០១០កន្លងទៅនេះ។ ភ្ញៀវទាំងនោះខ្លះមកពី ប្រទេសន័រវេយ៍ ដានមាក ស្វីដិន ហ្វាំងឡង់ ហូឡង់ រូស៊ី អាឡឺម៉ង់ នឹងមកពីសហរដ្ឋអាមេរិកជាដើម។
គ្រូសារលោកអ៊ំមានភាពកក់ក្តៅយ៉ាងនេះក៏ដោយសារតែគាត់មានឧត្តម្ភភរិយាម្នាក់ដែលជាគូរជីវិតរបស់គាត់ប្រកប ដោយគុណធម៌ នឹងជាមេផ្ទះដែលអប់រុំកូនចៅបានយ៉ាងល្អប្រសើរគួរជាទីរាប់អានដល់អ្នកផងទាំងពួង។
លោអ៊ំមានគំនិត្យល្អ ចង់ជួយដល់សហគមឲមានការរីកចំរើនហើយតែងតែមានការចូលរួមជានិច្ចនៅពេលមានពិធី បុណ្យ ឬកិច្ចកម្មផ្សេងៗ ដែលជាគំរូល្អដល់កូនចៅជំនាន់ក្រោយក្នុងការប្រព្រឹត្តតាមគំរូរបស់លោកអ៊ំ។
សមាគមវត្តខ្មែរន័រវេយ៍ សូមស្ងើចសសើរដល់សណ្តានចិត្តដ៏ល្អរបស់លោកអ៊ំនឹងសូមគោរពជូនពរលោកអ៊ំឲមាន អាយុយឺនយូរ សុខភាពរឹងមាំ នឹងជាគំរូដល់កុលបុត្រខ្មែរជំនាន់ក្រោយ។
 |
គណៈកម្មការនាយក គណបក្សសមរង្ស៊ី សាខាប្រទេសន័រវេយ៍ មានកំណត់ជួបប្រជុំ
មួយ ដោយអង្គប្រជំនឹងមានជំរាបជូនរបាយការណ៍ដែលសាខាគណៈបក្សនេះបាន ធ្វើសកម្មភាពកន្លងទៅ នៅន័រវេយ៍។
លោកអៀរ ចាន់ណា អគ្គលេខាធិការសាខាគណៈបក្សនេះបានឲដឹងថា គណៈ កម្មការនាយកទាំងអស់នឹងជួបជុំគ្នានៅថ្ងៃសៅរ៍ទី០៤ ខែកញ្ញា ឆ្នាំ២០១០នេះនៅ ម៉ោង ១៥.០០ នៅអាគាបត់តេរី (Batteri) ជិតទីស្នាក់ការពន្ធដាគ្រិស្ទៀនសាន់។ |

|